#បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង (Passion)
១- ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ៖
ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។
ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន
ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ចំណាយរយៈពេលវែងរហូតដល់រាប់ខែឯណោះ។
២- ការរៀបចំថ្នាលបណ្តុះកូន៖
រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់
៩០សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល (កុំឲ្យគ្រាប់គរលើគ្នា)
រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ
តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។
ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។
៣- ការស្ទូងកូន៖
ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក (ស្លឹក២ដំបូង)។
យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក
៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ។ ចំពោះថង់ ថូ
ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។
៤-
ការរៀបចំរបង រឺ ទ្រើងសំរាប់វល្លិតោង៖
ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ
ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។
ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក
កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី ១-៤ម (ទាបពេកខ្វះពន្លឺ
និងពិបាកប្រមូលផលនិងខ្ពស់ពេក ពិបាកធ្វើទ្រើង និងពិបាកប្រមូលផល)។
៥-
ស្រោចទឹក និងដាក់ជី៖ ធ្វើការស្រោចទឹក
និងដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង
និងពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។ ការដាក់ជីត្រូវកាប់ជំរៅ១តឹក
ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ
២តឹកពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។
៦-
ការតាក់តែងមែក៖ ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេក
ជាទូទៅអាចតាក់តែងមែក រឺ វល្លិបាននៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។
វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ
វល្លិដែលដុះណែនពេក។
៧-
ការប្រមូលផល៖ អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។
ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី៥-៧ឆ្នាំតាមការថែទាំ។
ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។
ប្រភពអត្ថបទ៖ សម្លេងសហគមន៍ខ្មែរ
No comments:
Post a Comment