បច្ចេកទេសដាំនិងថែទាំដំណាំកាហ្វេ


កាហ្វេគឺជាដំណាំឧស្សាហកម្មយូរថ្ងៃ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅបណ្តាខេត្តនៃតំបន់​ខ្ពង់​រាប តី ង្វៀន។ ខាងក្រោមនេះគឺជាបច្ចេកទេសជាសារវន្តមួយចំនួនក្នុងការដាំនិងថែទាំដំណាំកាហ្វេ ជួយបងប្អូន​កសិករ ពង្រីកការបង្កបង្កើនផលសម្រេចបានប្រសិទ្ធភាពខ្ពស់ជាង។


* ដីដាំដំណាំនិងកូនពូជ៖
  ដើមកាហ្វេតែងតែបានដាំនៅតំបន់ដីក្រហមបាសាល់ កំរិតចំណោតពី ៦ ទៅ ៨ អង្សា។ ដីត្រូវល្អ ស្រទាប់​ដី​ក្រាស់ ផុស ងាយជ្រាបទឹកនិងសំបូរជីវជាតិ។ ដើមកាហ្វេដាំនៅដើមរដូវភ្លៀងគឺល្អបំផុត ដោយបណ្តុះ​ក្នុងថង់ ឬដាំ​ដោយកំណាត់ដើមពូជ ឬបំបៅ ។

រណ្តៅដាំ៖

ជីករណ្តៅមានទំហំធំ វែងហើយជ្រៅ ជ្រុងនីមួយៗប្រវែង ៥០ សង់ទីម៉ែត្រ។ ច្របល់ស្រទាប់​ដីនៃ​ផ្ទៃរាប​ខាងលើជា​មួយជីសរីរាង្គ ជីប៉ូតាស់អោយសព្វដើម្បីលុបរណ្តៅ។ការច្របល់ជី លុបរណ្តៅត្រូវដំណើរ​ការ ​​មុន​ពេល​ដាំដើមថ្មីប្រមាណពី ១ ទៅ ២ ខែ។
បច្ចេកទេសដាំ៖
ជីកក្រហូងមួយតូចទំហំពី ១៥ ទៅ ២០ សង់ទីម៉ែត្រ មានជម្រៅពី ២៥ ទៅ ៣០ សង់ទីម៉ែត្រនៅ​ចំ​កណ្តាលរណ្តៅដែលបានលុបមុននោះ។ ហែកថង់ ហើយដាក់កូនដើមកាហ្វេចំកណ្តាលរណ្តៅ ដាំអោយ​ត្រង់ដើម ត្រង់ជួរ។ មុខថង់ដាក់ទាបជាងមុខដី លុបដីវិញតែមិនត្រូវធ្វើអោយបែកថង់ឡើយ។ ដាំរួចត្រូវ​ពូនគល់​លើកជាភ្លឺ ជុំវិញរណ្តៅ។ ប្រើចម្បើង គល់ជញ្ជ្រាំង ស្មៅស្ងួត ជីធម្មជាតិ។ល។ ផ្អាប់ គល់នឹងកម្រាស់ពី ៥ ទៅ ១០ សង់ទីម៉ែត្រ ដោយមានគម្លាតពីគល់ពី ៥ ទៅ​ ១០ សង់ទីម៉ែត្រ ដើម្បី ចៀសវាងសត្វកណ្តៀរបង្ក​មហន្តរាយ​ដល់​ដើម​​​កាហ្វេ​។
របៀបថែទាំ៖
ឧស្សាហ៍ពិនិត្យមើល ដាំជំនួសឡើងវិញអោយបានទាន់ពេលនូវដើមណាដែលងាប់ យកចិត្តទុក​ដាក់​ធ្វើ​​ស្មៅ ផ្អាប់គល់ដល់កូនកាហ្វេជារឿយៗ។ ដាំបន្ថែមដើមឈើសំរាប់បាំងម្លប់និងបង្កជាខ្សែក្រវ៉ាត់​ព្រៃបាំងខ្យល់​ការពារ​ចំការ​កាហ្វេ។ បង្កជារាង កាត់ខ្នែងគឺជាវិធីសាស្រ្តបច្ចេកទេសដ៏សំខាន់ដើម្បី​ដើមកាហ្វេបែកមែកម្លប់​ត្រឈឹងប្រកបដោយតុល្យភាព មែកផ្លែពង្រាយស្មើ រក្សាអោយដើមសំរេចបានទិន្នផលថេរ កាត់បន្ថយដង្កូវ​ចង្រៃ។
ការពារកំចាត់ដង្កូវជំងឺ៖
ដើមកាហ្វេងាយត្រូវដង្កូវជំងឺយាយីដូចជាដង្កូវចោះដើម ជំងឺលឿងស្លឹកដោយសារប៉ារាស៊ីតម៉្សាង ជំងឺ រលួយក ឫសជាដើម…
ត្រូវឧស្សាហ៍ពិនិត្យមើលចំការដំណាំ រកឃើញទាន់ពេលដើមណាកើតជំងឺ។ មិនត្រូវដាំដើមកាហ្វេឡើង វិញនៅលើចំការកាហ្វេទើបតែត្រូវរងជំងឺ។ ដាក់ជីគ្រប់គ្រាន់ មានតុល្យភាព បង្កើនការដាក់ជីសរីរាង្គនិងកំបោរ បង្អន់ការជីកគាស់ កកាយចំការកាហ្វេដែលកើតជំងឺដើម្បីចៀសវាងធ្វើអោយប្រព័ន្ធឫសត្រូវរងរបួស៕

No comments:

Post a Comment