១- ដំណាំចេក
ក្នុងការដាំដំណាំចេកកល្ខណៈដីគឺជាកត្តាមួយដ៏សំខាន់ពោលដំណាំចេកមានប្រព័ន្ធឫសលូសលាស់ខ្សោយដោយសារមូលហេតុនេះគឺវារស់នៅនឹងសមាសភាពមមោក និងអង្គធាតុ រ៉ែផ្សេងៗ ជាពិសេសដំណាំចេកទាមទារបរិយាកាសក្នុងដីល្អប្រសើរ ។ ក្នុងករណីដែលដីត្រូវលិចទឹក បរិមាណ អុកស៊ីសែន នៅក្នុងដីថយចុះ ។
ក្នុងការជ្រើសរើសដីសំរាប់ដំណាំចេក គេត្រូវជ្រើសរើសដីដែលមានជាតិអំបិលច្រើន គឺចំពោះដីដែលមានខ្សាច់ច្រើន០.០៣ភាគរយ (ភាគរយអំបិល) ល្បប់ ០.០៥ភាគរយ និង ដីឥដ្ឋ ០.០១ភាគរយ ។ Ph ល្អសំរាប់ដំណាំចេកគឺពី ៥.៥-៧ ។ នៅក្នុងចំការភាគច្រើន ការដាំដំណាំចេកគេតែងជួបប្រទះនូវជម្ងឺម្យ៉ាងដែលស្លឹកមានពណ៌ខៀវចាស់ដែលបណ្តាលមកពីនៅក្នុងដីខ្វះជាតិ ម៉ាញ៉េស្យូម (Mg) ។ ដែលបណ្តាលអោយ ទិន្នផលថយចុះ ៥០ភាគរយ ។ ដើម្បីបន្ថយ ឬបំបាត់ចោលទាំងស្រុងនូវជម្ងឺប្រភេទនេះចាំបាច់ត្រូវបាចជីដែលមានជាតិ ម៉ាញ៉េស្យូម (Mg) ដូចជា ម៉ាញ៉េស្យូមស៊ុលហ្វាត(MgSO4) ជាដើម ។ បើតាមប្រព័ន្ធ EX-M វិញ ប្រើអាហារបំរុងរុក្ខជាតិ ។
២- ដំណាំស្វាយ
ស្វាយអាចដុះលូតលាស់បានដោយគ្មានការស្រោចស្រពក្នុងរយៈពេល ៣-៤ខែ ។ ដំណាំស្វាយពុំរើសដីទេគឺវាអាចលូតលាស់បានក្នុងករណីដែលមានទឹកគ្រប់គ្រាន់ ។ ស្វាយអាចលូតលាស់ល្អប្រសើរនៅទីបរិស្ថាន ទំនាបនិងនៅជិតប្រភពទឹកក ។ ស្វាយជារុក្ខជាតិមួយប្រភេទដែលចូលចិត្តកំដៅ ។ ក្នុងករណីគ្មានការស្រោចស្រព គេអាចដាំស្វាយនៅកន្លែងដែលមានបរិមាណទឹកភ្លៀង ៥០០-៤០០ម.ម ។ គេបានកត់សំគាល់ ឃើញថា : ករណីដែលមានបរិមាណទឹកភ្លៀងច្រើនហួសហេតុពេកក៏ពុំបង្កអោយមានលក្ខណៈល្អប្រសើរដល់ស្វាយដែរ គឺបណ្តាលអោយជ្រុះពន្លកផ្កា ។ ការថែទាំដំណាំស្វាយ : ចំពោះចំការដែលទើបនឹងដាំ គេដាក់ជីសរីរាង្គ ឬរ៉ែក្នុងរយៈពេល ១-៤ឆ្នាំ ក្នុងករណីដែលដីខ្សោយជីជាតិខ្លាំង ។ មុនពេលភ្លៀងគេដាក់ជីសរីរាង្គ ១០គ.ក្រ ក្នុងមួយដើមនិងជីអាសូតមុនពេលចាប់ផ្តើមលូតលាស់ថ្មី ។ ក្នុងមួយឆ្នាំ គេដាក់ជីបីដង គឺនៅខែមិថុនា កញ្ញា និងវិច្ឆិកា ដោយដាក់ជី NPKCa 14:8:10:2 ឬពីរដងក្នុងមួយឆ្នាំ NPK 14:8:10:2 ។ ក្នុងរយៈពេលកំពុងផ្តល់ផ្លែផ្កា គេធ្វើអនាម័យការពារជំងឺដោយកាត់មែកឲ្យស្រឡះ ។ ម្យ៉ាងទៀតនៅដំណាក់កាលដែលស្វាយបានបញ្ឈប់ការលូតលាស់ អាចកាត់មែកចាស់ៗ និងធំៗចោល ដើម្បីឲ្យមែកថ្មីដុះឡើងល្អ និងផ្តល់ផ្លែផ្កាច្រើន ។ អនុវត្តន៍វិធីកប់ជីតាមប្រព័ន្ធ អ៊ី អ៊ិក្ស អិម វាបានផលហើយ ។
៣- ដំណាំដូង
ដំណាំដូងអាចលូតលាស់ផ្តល់ផ្លែផ្កាល្អ នៅលើដីដែលមានជាតិអំបិលសើម និងត្រជាក់ ។ ក្នុងករណីដែលដាំវានៅជិតសមុទ្រ គេទទួលបានទិន្នផលល្អ ។ បរិមាណទឹកភ្លៀងដែលល្អប្រសើរសំរាប់ផ្តល់ទិន្នផលខ្ពស់គឺ ១.៥០០-១.៦០០ម.ម ម្យ៉ាងទៀតពុំសូវឲ្យមានរយៈពេលរាំងស្ងួតយូរពេកទេ វានឹងធ្វើឲ្យទិន្នផលថយចុះ ។ ក្នុងករណីដែលខ្វះសំណើម ផ្នែកខាងក្រោមនៃស្លឹករបស់វាងាប់ធ្វើឲ្យបាត់បង់នូវសមត្ថភាពកាន់ផ្លែគឺក្រោយពីក្តឹបបានបន្តិចវាក៏ជ្រុះ ។ ដំណាំដូងអាចលូតលាស់លើគ្រប់ប្រភេទដីទាំងអស់ ប្រសិនបើដីនោះមានស្រទាប់ជីជាតិជ្រៅ ។ សីតុណ្ហភាពល្អប្រសើរសំរាប់ការលូតលាស់ និងផ្លែផ្កា ២៥-៣០អង្សាសេ ។ការដាក់ជីជាកត្តាមួយយ៉ាងសំខាន់ ក្នុងការលូតលាស់នៃដំណាំដូង ។ កង្វៈជីប៉ូតាស្យូម គឺមានជា ទូទៅដូចនេះគេត្រូវកែលំអជាចាំបាច់ ពីព្រោះជីប៉ូតាស្យូមធ្វើប្រតិកម្មទៅលើកត្តាដែលនាំអោយកើតផ្លែ ។ ក្នុងដូងមួយដើមដែលគ្រប់អាយុ ហើយផ្តល់ផ្លែគេដាក់ KCL ១-២គីឡូក្រាម ។ដើម្បីទទួលបានទិន្នផលខ្ពស់ នៅតាមបណ្តាលប្រទេសមួយចំនួន ដាច់ខាតនៅក្នុងចំការគេត្រូវធ្វើការ បាចជីសរីរាង្គ និងអសរីរាង្គជាពិសេស ជី N P និង K ។ ជារៀងរាល់ឆ្នាំគេបាចជី N: 64-90.8គីឡូក្រាម P2O5: 30-40គីឡូក្រាម K2O: 95-138គីឡូក្រាម ក្នុងមួយហិចតា ។ដើម្បីទប់ទល់នឹងសត្វកណ្តុរ រឺកំប្រុកដែលតែងតែកាត់ក្តឹបដូង គេធ្វើរបាំងអំពី ស័ង្កសី វាយជុំវិញដើមដូង ។
៤- ដំណាំល្ហុង
សីតុណ្ហភាពល្អប្រសើរសំរាប់ការលូតលាស់ និងផ្តល់ផ្លែរបស់ដំណាំល្ហុងគឺ ២២-២៨ អង្សាសេ ។ ក្នុងករណីដែលសីតុណ្ហភាពចុះដល់ ១៥-១៧ អង្សាសេ ដំណើរការនៃសរីរៈសាស្ត្ររបស់ល្ហុងត្រូវពន្យឺត គឺនៅផ្នែកខាងលើ និងផ្នែកខាងក្រោមដីនៃដំណាំ ។ ផ្ទុយទៅវិញ បើសីតុណ្ហភាពកើនដល់ ៣០អង្សាសេ ជាពិសេសស្របជាមួយនឹងការខ្វះទឹក វានឹងផ្តល់ឥទ្ធិពលអាក្រក់ដល់ការផ្តល់ផ្លែ ។បរិមាណទឹកភ្លៀងដែលល្អប្រសើរដល់ដំណាំល្ហុងមានកំពស់ពី ១៥០០-២០០០ម.ម ក្នុងមួយឆ្នាំ ចំពោះដីដែលមានទឹកជោគជាំពេក វាផ្តល់លក្ខណៈល្អប្រសើរសំរាប់ពពួកជម្ងឺផ្សិត វីរុស មីក្រូប្លាស និងណេម៉ាតូត ។ដំណាំល្ហុងគឺជាប្រភេទដំណាំដែលពុំសូវរើសដីទេ ដូចនេះគេអាចដាំនៅគ្រប់ទីកន្លែង ។ ម្យ៉ាងទៀតដើម្បីទទួលបានទិន្នផលខ្ពស់ ដីចាំបាច់ត្រូវមានសំណើមគ្រប់គ្រាន់ មានជីជាតិគ្រប់ PH=6-6.5 ។ចំពោះការកំនត់ភេទរបស់ល្ហុងគេអាចកំនត់តាមរបៀបផ្សេងៗទៀតគឺ គេយកស្លឹករបស់ដើមណាមួយមកកិន ហើយច្របាច់យកទឹក បន្ទាប់មកគេយកទឹកបារ៉តមកដាក់ ។ ក្នុងករណី ដែលទឹកនោះប្រែពណ៌ជាពណ៌ផ្ទៃមេឃ ឬពណ៌ក្រហមដូចឈាម ក្រហមស្វាយ គេអាចសន្និដ្ឋានថា គឺជាល្ហុងឈ្មោល ចំពោះល្ហុងញីវិញវាមានពណ៌បៃតង ។ ក៏ប៉ុន្តែការពិតដែលយើងទទួលបានត្រឹមតែ ៨៧ភាគរយប៉ុណ្ណោះ ។ដើម្បីទទួលបានទិន្នផលខ្ពស់ គេត្រូវដាក់ជីបន្ថែម គឺបំប៉ននូវប្រភេទជីសរីរាង្គ និងអសរីរាង្គ ។ នៅពេលដែលមានអាយុពី ៣-៤ឆ្នាំឡើងទៅ ល្ហុងផ្តល់ផ្លែតូចៗ និងទិន្នផលថយចុះ ។
៥- ដំណាំក្រូច
ជាទូទៅអាកាសធាតុ និងជាពិសេសលក្ខណៈនៃការដាំដុះនៅប្រទេសកម្ពុជាពុំអនុគ្រោះណាស់ណាទេចំពោះការដាំដុះដំណាំក្រូចប្រកបដោយគុណភាពខ្ពស់ ហើយវិបត្តិដែលគេតែង ជួបប្រទះញឹកញាប់នោះគឺ ផ្លែឡើងគគ្រើម ក្រាស់ ខ្លែបស្កក (ស្ពោត) ទឹកជូរ ។ កត្តាទាំងអស់នេះ គេអាចកែលំអរបាន ដោយប្រើបច្ចេកទេសសមស្រប ដោយរៀបចំប្រព័ន្ធស្រោចស្រព និងរៀបចំដាក់ជីអោយបានម៉ត់ចត់ ។ ដើមក្រូចពោធិសាត់ដុះលូតលាស់បានល្អ នៅលើដីធូរមានជាតិជ្រៅ ដីល្បាប់ PH=6.5 នៅតាមមាត់ច្រាំងស្ទឹងសង្កែ និងអូរដំបង ។ ដើមក្រូចពោធិសាត់ផ្តល់ផលបានល្អបង្គួរលើដីធូរ នៅតាមដងស្ទឹងពោធិសាត់ដែលនៅទីនោះមានដំណាំក្រូចពោធិសាត់តាំងពីយូរយារណាស់មកហើយ ។ នៅតាមច្រាំងទន្លេមេគង្គផ្លែក្រូចពោធិសាត់មានភាពគគ្រាត ជាងនៅលើដីក្រហម ។ សកម្មភាពលូតលាស់របស់ដំណាំក្រូច ត្រូវថយចុះក្នុងសីតុណ្ហភាពក្រោម ៣២អង្សាសេ ។ គេដាំដំណាំក្រូចនៅសីតុណ្ហភាពខ្ពស់ជាង ៤៧អង្សាសេ ហើយកំពស់ទឹកភ្លើងប្រចាំឆ្នាំពុំ ត្រូវតិចជាង ៨៨៩ម.ម ។ ដំណាំក្រូចអាចដុះលូតលាស់ល្អនៅលើដីដែលមាន PH=5 - 6.5 ហើយត្រូវការដីដែលមានជាតិ B Na NaCl កាបូណាត និងត្រូវមានបរិមាណទឹកក្នុងដីគ្រប់គ្រាន់ផង ។ ជាទូទៅក្នុងលក្ខណៈធម្មតា ក្រូចពោធិសាត់អាចឲ្យផលនៅឆ្នាំទី ៥ ឯក្រូចឃ្វិច និងក្រូចឆ្មារអោយផលបានយូរជាងក្រូចពោធិសាត់ ។ ទិន្នផលក្រូចពោធិសាត់អាចឡើងរហូតដល់ ទៅ ១០តោន ក្រូចថ្លុង ១៥តោន និងក្រូចឆ្មារ ២០តោន ក្នុងមួយហិចតា ។
៦- ដំណាំមង្ឃុត
មង្ឃុតគឺវាទាមទារអាកាសធាតុក្តៅ និងសើមជានិច្ច ដីមានជីជាតិជ្រៅ ធូរ ត្រជាក់ជានិច្ច ។ គេធ្វើបណ្តុះគ្រាប់នៅក្នុងជាល ឬកន្ត្រក ពីព្រោះកូនមង្ឃុតមានរឹសកែវវែង ហើយខ្សោយពុំស៊ូទ្រាំនឹងការគាស់យកទៅដាំទេ ។ កូនដែលដុះពីគ្រាប់ពូជលូតលាស់យឺតណាស់ ដូចនេះគេចូលចិត្តប្រើវិធីផ្សាំមែកហើយផ្អោបមែកនោះ ជាមួយកូនដែលគេបណ្តុះក្នុងថ្នាល រឺផ្សាំ ដោយសំបកដែលមានពន្លក និងសាកមែក ។ក្នុងការដាំមង្ឃុត នៅពេលដែលវានៅវ័យខ្ចី ទាមទារអោយមានការថែទាំច្រើន គ្របគល់ដោយចំបើង ស្រោចទឹកដាក់ជីសរីរាង្គ និងអសរីរាង្គ រឺអាសូត N ។ ក្នុងករណីដែលមាន ការថែទាំត្រឹមត្រូវវានឹងផ្តល់ផ្លែនៅឆ្នាំទី ៦ ។ នៅលើដំណាំមង្ឃុត គេសង្កេតឃើញ មានសត្វកំពូងពីរបែប Hypomeces & Astycus ដែលស៊ីស្លឹក ។ គេអាចកំចាត់សត្វនេះដោយបាចម្សៅ D.D.T នៅក្រោមដើម ។
៧- ដំណាំម្នាស់
ម្នាស់គឺជាដំណាំមួយប្រភេទដែលមានសារៈសំខាន់ ហើយផ្លែរបស់វាមានលក្ខណៈរូបរាង ពណ៌សម្បុរ ទំហំខុសៗគ្នា ហើយទំងន់របស់វាអាចប្រែប្រួលពី ៥ - ១០គ.ក្រ ឬក៏អាចលើសពីនេះផងក៏មាន ។ ប៉ុន្តែភាគច្រើនផ្លែដែលគេតែងជួបប្រទះគឺមានទំងន់ពី ២ - ២.៥ គីឡូក្រាម ។ សម៉ាសធាតុនៅក្នុងផ្លែម្នាស់មាន ប៉ិចទីន ដែលមានជាតិថ្នាំសំរាប់ស្បែក អង្គធាតុរ៉ែ ផ្សេងៗទៀតដូចជា K, Na, Ca, Mg, Fe, P, S និងធាតុដ៏ទៃទៀត ។ ម្យ៉ាងទៀតនៅក្នុងផ្លែមានសារធាតុអារ៉ូទិច មេស្រា និងវីតាមីនជាដើម ។ ម្នាស់ជាប្រភេទដំណាំមួយប្រភេទដែលចូលចិត្តកំដៅ ។ ម្នាស់ជាដំណាំមួយប្រភេទធន់នឹងការរាំងស្ងួតហើយគេអាចដាំវានៅតំបន់ដែលមានកំពស់ទឹកភ្លៀងរបស់វា ។ ការផ្តល់ទឹកពុំ គ្រប់គ្រាន់នៅដំណាក់កាលលូតលាស់ដំបូងធ្វើអោយការលូតលាស់របស់ដើមត្រូវពន្យឺតដែលជាហេតុបណ្តាលអោយការផ្តល់ផ្លែត្រូវពន្យឺតដែរ ។ ការកង្វៈទឹកនៅចុងដំណាក់កាលលូតលាស់របស់វាធ្វើអោយឆាប់មានផ្កា ផ្លែ ហើយផ្លែក៏ឆាប់ទុំ ប៉ុន្តែវាមានគុណភាពអន់ ។គេអាចដាំដំណាំម្នាស់ បាននៅលើដីដែលមាន PH=5.5 - 6.2 និងមានអុកស៊ីសែនគ្រប់គ្រាន់ ។ ដើម្បីអោយដំណាំម្នាស់ផ្តល់ទិន្នផលខ្ពស់ 35-60 តោនក្នុងមួយហិចតា ចាំបាច់ត្រូវផ្តល់ទឹកនិងអង្គធាតុចិញ្ចឹមអោយបានគ្រប់គ្រាន់ ។ ក្នុងករណីដែលគេដាក់ជីអាសូត វាធ្វើអោយផ្លែធំ និងបន្ថយនូវភាពជូររបស់វា ។ ក្នុងករណីដែលគេដាក់ជីកាលី វាបង្កើនភាពជូររបស់ផ្លែ ។ ចំពោះផូស្វាតមានអំពើលើដីដែលខ្វះជាតិ ផូស្វ័រ ។ ការស្រាវជ្រាវបានឲ្យដឹងថាក្នុងដី ១ហិចតា ត្រូវដាក់ជីអាសូតពី ៨-១៣០គីឡូក្រាម ផូស្វាតពី ៣០-៨០គីឡូក្រាម ប៉ូតាស្យូមពី ២៧៥-៦០០គីឡូក្រាម កាល់ស្យូមពី ១០០-២០០គីឡូក្រាមនិងម៉ាញ៉េស្យូមពី ៧០-១៥០គីឡូក្រាម ។ កង្វះអាសូតនៅក្នុងដីធ្វើឲ្យទំហំ និងចំនួនរបស់ស្លឹកថយចុះធ្វើអោយស្លឹកឆាប់ចាស់ និងធ្វើអោយឡើងក្រហមជាំ បន្ថយបាតុភូតរស្មីសំយោគធ្វើអោយផ្លែតូច និងបន្ថយចំនួនខ្នែង ។ ជីអាសូត មានផលប្រយោជន៍លើដីគ្រប់ប្រភេទ និងធ្វើឲ្យម៉ាសរបស់ដើម និងផ្លែកើនឡើង ។ ដំណាំម្នាស់ត្រូវការជី N P K តាមសមាមាត្រគឺ ២:១:៥ ។ ក្នុងដំណាក់កាលទីមួយ ដែលត្រូវដាក់គឺបរិមាណ N និង K ដូចគ្នា ។ ក្នុងដំណាក់កាលទីពីរ ត្រូវដាក់បរិមាណ K អោយបាន ៣ដងច្រើនជាងបរិមាណអាសូត និងផូស្វាត ។ ក្នុងការប្រើប្រាស់ជី ចាំបាច់ត្រូវដឹងអង្គធាតុចិញ្ចឹមដែលមាននៅក្នុងដី ទឹកអុកស៊ីសែន និង Ph របស់ដី ។
៨- ដំណាំកាហ្វេ
ដើមកាហ្វេគឺជាដំណាំដែលមានពណ៌បៃតងរហូត ឬជារុក្ខជាតិដែលមានស្លឹកស្រស់ញញឹមរហូត មានកំពស់ ៨-១០ ម ដោយមានសំបកពណ៌ប្រផេះ មែកវែងៗទន់ បែកមែកច្រើន សាខាឬធ្លាក់លើគ្នា ។ ការចេញផ្ការបស់កាហ្វេផ្ការបស់ដំណាំកាហ្វេ ទាក់ទងជាសំខាន់ទៅនឹងរដូវភ្លៀង ។ ប្រសិនបើក្នុងតំបន់ដែលគេដាំការហ្វេ មានសីតុណ្ហភាពក្តៅខ្លាំងឆ្លាស់ជាមួយរដូវភ្លៀង នោះ កាហ្វេនឹងផ្តល់ផ្លែបានតែម្តងទេក្នុងមួយរដូវ ប៉ុន្តែផ្លែច្រើនណាស់ ។ ផ្លែកាហ្វេទុំក្នុងកំឡុង ៥-៨ខែ ក្រោយពីពេលដែលចេញផ្កា ។ ប្រសិបើនៅតំបន់ដែលគេដាំកាហ្វេមានភ្លៀងធ្លាក់ ២-៣ ដងបន្តបន្ទាប់គ្នា។

No comments:
Post a Comment